ប្រវត្តិសម្លៀកបំពាក់គីម៉ូណូនៃប្រពៃណីរបស់ប្រទេសជប៉ុន

ប្រទេសជប៉ុនត្រូវបានគេដឹងថាជាប្រទេសមួយដែលសម្បូរទៅដោយអរិយធម៌ទូលំទូលាយ និងពោរពេញទៅដោយសិល្បះ។ តួយ៉ាងសម្លៀកបំពាក់ប្រពៃណីដែលជនជាតិជប៉ុនតែងនិយមស្លៀកពាក់នូវពេលមានកម្មវិធីបុណ្យប្រពៃណី ឬពិធីផ្សេងៗនោះពិតជាមានភាពស្រស់ស្អាត ទាក់ទាញ និង ប្រវត្តិដ៏យូរលង់ផងដែរ ។

Japanese Women Wearing Colorful Kimonos

ដោយនៅសម័យកាល Heian នាឆ្នាំ 794-1192 ប្រជាជនជប៉ុនចាប់ផ្តើមសម្លៀកបំពាក់ប្រពៃណីជប៉ុននេះជាសម្លៀកបំពាក់ប្រចាំថ្ងៃ។ ហើយសម្លៀកបំពាក់មួយដែលត្រូវបានគេដាក់ឈ្មោះថា( Kimono )គីម៉ូណូ ដែលមានន័យជាភាសាជប៉ុនថា "របស់ដែលត្រូវពាក់"។ វាត្រូវបានគេស្លៀកជាញឹកញាប់នៅក្នុងឱកាសពិសេស និងផ្លូវការដូចជា ពិធីមង្គលការ ពិធីប្រពៃណីផ្លូវការ និងពិធីបុណ្យសពជាដើម។

Four_beauties

លុះរហូតមកដល់សម័យអេដូ (១៦០៣-១៨៦៨) ការផលិតគីម៉ូណូបានក្លាយជាសិប្បកម្មឯកទេស ហើយសម្លៀកបំពាក់គីម៉ូណូសម្រាប់បុរសជាធម្មតាមានពណ៌ស្រាលជាងគីម៉ូណូរបស់ស្ត្រី ដែលជាទូទៅមានពណ៌ច្រើនជាង និងមានលំនាំស្រស់ស្អាត និងសម្បូរបែបជាងរបស់បុរស។ ម្យ៉ាងទៀតសម្លៀកបំពាក់ប្រពៃណីជប៉ុននេះគឺមានច្រើនប្រភេទ អាស្រ័យលើមុខរបរ ភេទ និងអាយុរបស់មនុស្ស ឬឱកាសពិធីនានា។

2018_06_29_48434_1530234853._large


មកដល់ក្នុងកំឡុងសម័យមេជី ឆ្នាំ១៨៦៨-១៩១២ វប្បធម៌បរទេសផ្សេងៗបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វប្បធម៌ជប៉ុន ហើយសម្លៀកបំពាក់ក៏មានការរងឥទ្ធិពលផងដែរ។ ម្យ៉ាងទៀតរដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមលើកទឹកចិត្តប្រជាជនឱ្យទទួលយកស្ទីលសម្លៀកបំពាក់ថ្មី (លោកខាងលិច) ទើបមកទល់សព្វថ្ងៃនេះ ប្រជាជនជប៉ុនស្លៀកសម្លៀកបំពាក់បែបលោកខាងលិចជាប្រចាំថ្ងៃវិញ និងស្លៀកសម្លៀកបំពាក់ប្រពៃណីគីម៉ូណូសម្រាប់តែឱកាសពិសេសៗប៉ុណ្ណោះ៕

Jeunes Femmes Kimono Japonais_1024x1024

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ឡុងស្រីណុច

រក្សាសិទ្ធដោយ៖ ក្នុងស្រុក