ការពិតនៅពីក្រោយប្រេនដ៏ល្បី SAMSUNG របស់ប្រទេសកូរ៉េ

Samsung ត្រូវបានគេស្គាល់ថាជាប្រេនផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិចដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ដោយសារតែប្រេនមួយនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ប៉ុន្តែនៅក្រោយភាពជោគជ័យរបស់ប្រេនដ៏ពេញនិយមមួយនេះគឺមានការពិតមួយចំនួនដែលអ្នកមិនទាន់ដឹង ដែលក្នុងនោះរួមមានរួចជា៖

១.Samsungចាប់ផ្តើមដំបូងជាហាងលក់គ្រឿងទេស និង មី

នៅក្នុងឆ្នាំ១៩៣៨ លោកLee byung chul គឺជាស្ថាបនិកនៃក្រុមហ៊ុនSamsung ហើយកាលដើមឡើយ Samsung គ្រាន់តែជាហាងនាំចេញអាហារដូចជា ត្រីងៀត អង្ករ បន្លែ និងមីប៉ុណ្ណោះ។ ជាច្រើនឆ្នាំក្រោយមកក្រុមហ៊ុននេះក៏បានពង្រីកខ្លួនទៅក្នុងផ្នែកឧស្សាហកម្មរោងចក្រចម្រាញ់ស្ករ និងអាជីវកម្មលក់រាយ។ លុះមកដល់ឆ្នាំ១៩៦៩ ក្រុមហ៊ុនមួយនេះបានវិវត្តន៍ខ្លួនទៅជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចផ្សេងៗ ជាទូរទស្សន៍ ទូរទឹកកក និងម៉ាស៊ីនត្រជាក់ជាដើម។ មិនយូរប៉ុន្មានក្រុមហ៊ុននេះបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស ទៅលើឧបករណ៍ចល័ត ស្មាតហ្វូន និងកុំព្យូទ័រ។

1

២.Samsung នៅក្នុងភាសាកូរ៉េមានន័យថាដួងផ្កាយ៣

តាំងពីបង្កើតដំបូងមកម្ល៉េះលោក Lee byung chul ជឿជាក់ថា ក្រុមហ៊ុនរបស់ខ្លួននឹងមានអ្វីអស្ចារ្យនៅថ្ងៃខាងមុខ ដូច្នេះទើបលោកដាក់ឈ្មោះក្រុមហ៊ុនថាSamsung ដែលតាមប្រពៃណីកូរ៉េវាមានន័យថាដួងផ្កាយបី។ ឈ្មោះនេះបានបញញជាក់ពីបំណងប្រថ្នារបស់ស្ថាបនិកក្រុមហ៊ុនផ្ទាល់ ក្នុងការបង្កើតអ្វីដែលមានឥទ្ធិពល និងស្ថិតស្ថេរដូចដួងផ្កាយនៅលើមេឃ។ នៅឆ្នាំ១៩៩៣ កហរុមហ៊ុនបានដាក់រូបសញ្ញាជារូប ពងក្រពើពណ៌ខៀវ ដែលមានស្លាកយីហោពណ៌ស និងមានគំនូរផ្កាយបីនៅពីលើ ហើយរូបសញ្ញានេះក៏ត្រូវបានប្រើប្រាស់មកទល់សព្វថ្ងៃនេះ។

3


៣.ក្រុមហ៊ុនSamsung មានទំហំធំជាងអ្វីដែលយើងបានដឹង

ក្រៅពីផលិតឧបករណ៍អេឡិចត្រូនិចសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ ក្រុមហ៊ុនSamsung នៅមានសម្ព័ន្ធឧស្សាហកម្មផ្សេងៗទៀត។ ក្រុមហ៊ុនSamsung មានសាខាក៏ដូចជាទិញអាជីវកម្ម៦០ផ្សេងៗគ្នាបង្កើតបានជាក្រុមហ៊ុនSamsung Group។ ដោយសម្ព័ន្ធទាំងអស់នេះរួមមានដូចជា Samsung Heavy industries, Samsung C&T Corporation, Samsung Securities និង Samsung Medical Center៕

2

4

 

ប្រភព៖ បរទេស