តោះមកដឹងពីប្រវត្តិកំពូលឃាត. ករស្រ្តីលេខ ១ ប្រចាំប្រវត្តិសាស្រ្ត Elizabeth Bathory

បើនិយាយពីស្រ្តីអ្នកប្រាកដជាគិតថាស្រ្តីជាភេទមួយដែលទន់ខ្សោយ ក៏ប៉ុន្តែនៅក្នុងប្រវត្តិសាស្រ្តដែលបានចារកន្លងមកបានបង្ហាញឲ្យឃើញថាក្នុងនោះមានមនុស្សស្រីដែលខ្លាំងពូកែ អាចកាន់អំណាចធំជាងមនុស្សប្រុសទៅទៀត ហើយនៅក្នុងនោះក៏មាននិយាយពីឃាតករស្រ្តីលេខ ១ ប្រចាំប្រវត្តិសាស្រ្តផងដែរ ដែលនាងជាមនុស្សសាហាវឃោរឃៅជាងបុរសទៅទៀត ដែលនាងមានឈ្មោះថា Elizabeth Báthory។

1

Báthory Erzsébet គឺជាកូនស្រីក្នុងត្រកូល Protestant ដ៏លេចធ្លោមួយនៅក្នុងប្រទេសហុងគ្រី ដោយគ្រួសាររបស់នាងបានគ្រប់គ្រង តំបន់មួយនៅកណ្តាលប្រទេសរ៉ូម៉ានី ហើយពូរបស់នាង Stephen Báthory គឺជាស្តេចនៃប្រទេសប៉ូឡូញ។ នៅឆ្នាំ 1575 នាងបានរៀបការជាមួយ Count Ferencz Nádasdy ដែលជាសមាជិកនៃគ្រួសារហុងគ្រីដ៏មានឥទ្ធិពលមួយផ្សេងទៀត ហើយក្រោយមកនាងបានផ្លាស់ទៅរស់នៅក្នុងវិមាន C̆achtice ដែលជាកាដូពីគ្រួសារខាងប្តី Nádasdy ។ ពីឆ្នាំ 1585 ដល់ឆ្នាំ 1595 Báthory ក៏បានផ្តល់កំណើតដល់កូនបួននាក់ តែក្រោយពីពេលនោះមកភាពឃោរឃៅរបស់នាងកាន់តែកើនឡើងរហូតត្រូវបានគេដាក់ឈ្មោះឲ្យថាជាឃាតករស្រ្តីលេខ១ ប្រចាំប្រវត្តិសាស្រ្ត ដោយសារតែនាងបានសម្លាប់រង្គាលមនុស្សស្ត្រីព្រហ្មចារីយចន្លោះពី ៥០ ទៅ ៦៥០នាក់ដើម្បីជាការកំសាន្តរបស់ខ្លួន។ ដោយពេលខ្លះនាងបានដេកត្រាំនៅក្នុងឈាមក្មេងស្រីព្រហ្មចារីយទាំងនោះ ដោយនាងជឿថាកាលធ្វើបែបនេះនឹងជួយរក្សាសម្រស់ខ្លួនឯងឲ្យកាន់តែស្អាត និងក្មេងជាងវ័យ។

2


ហើយនាងតែងតែចាត់ទុកការស្លាប់យ៉ាងវេទនារបស់ក្មេងស្រីទាំងនោះជាការកំសាន្តទៅវិញ ដោយពេលខ្លះនាងបានចាប់ក្មេងស្រីមួយក្រុមដាក់ចូលទៅក្នុងទ្រុងរួចបោះពួកនាងទៅលើព្រិល និងបានជះទឹកត្រជាក់រហូតដល់ពួកនាងរងារកកស្លាប់។ ក្រៅពីនេះនាងក៏ធ្វើទារុណកម្មដូចជាចាក់ម្ជុល និងដែកចូលទៅក្នុងដើមទ្រូងក្មេងស្រីបម្រើផងដែរ ដែលវាជាអំពើព្រៃផ្សៃបំផុត។ តែក្នុងនោះគឺមិនមាននរណាដឹងថាមូលហេតុអ្វីបានជានាងឈ្លក់វង្វេងនឹងការធ្វើទារុណកម្មបែបនេះទេ អ្នដោយអ្នកខ្លះគិតថានាងជាមនុស្សរោគចិត្ត។ យ៉ាងណាមិញ ក្រោយពីដឹងអំពីអំពើបាបដែលនាងបានធ្វើអស់ទាំងនេះ តុលាការក៏បានសម្រេចចិត្តឃុំឃាំងនាងនៅក្នុងវិមានរបស់នាងរហូតដល់នាងបាត់បង់ជីវិតនៅថ្ងៃទី21 ខែសីហា ឆ្នាំ 1614៕

3

ប្រភព៖ បរទេស