មានដឹងឬអត់ថា រឿងទាំងនេះត្រូវបានគេហាមឃាត់មិនឲ្យធ្វើនៅក្នុងប្រទេសសិង្ហបុរី

សិង្ហបុរីត្រូវបានគេស្គាល់ថាជាប្រទេសដែលមានបទប្បញ្ញត្តិ និងច្បាប់ដ៏តឹងរ៉ឹងបំផុតដែលត្រូវបានរចនាឡើងដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់សង្គម។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងអំពីរឿង និងសកម្មភាពដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសមួយនេះទេ តោះដូច្នេះសូមអាននូវការហាមប្រាមនៅក្នុងប្រទេសដែលស៊ីវីល័យមួយនេះ!

11

១.ហាមទំពារស្ករកៅស៊ូ

ការហាមហាមទំពារស្ករកៅស៊ូរបស់សិង្ហបុរីគឺជាផ្នែកមួយដែលគួរឲ្យចាប់អារម្មណ៍ជាងគេ ដោយរដ្ឋក្នុងទីក្រុងបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការទំពារស្ករកៅស៊ូចាប់តាំងពីបានហាមឃាត់វានៅក្នុងឆ្នាំ 1992 មកម្ល៉េះ បន្ទាប់ពីអ្នកនយោបាយបានកត់សម្គាល់ឃើញថាស្ករកៅស៊ូបានបង្កភាពរំខានដល់សាធារណៈជន ដោយមនុស្សមួយចំនួនបានបិទវានៅលើឧបករណ៍ចាប់សញ្ញាទ្វារនៅលើរថភ្លើង និងវត្ថុនៅក្នុងតំបន់សាធារណៈផ្សេងទៀត។

22

២.ហាមដុតកាំជ្រួច

ការបាញ់កាំជ្រួចអាចជាសកម្មភាពដ៏ល្អមួយសម្រាប់មនុស្សមួយចំនួន និងជារឿងសំខាន់សម្រាប់ពិធីបុណ្យចិនជាដើម ប៉ុន្តែដោយសារកាំជ្រួចគ្រោះថ្នាក់ ចាប់តាំងពីឆ្នាំ 1972 មក ការប្រារព្ធពិធីបុណ្យដោយដុតកាំជ្រួចគឺខុសច្បាប់ក្នុងប្រទេសសិង្ហបុរី។ ហើយសព្វថ្ងៃនេះ ប្រជាជនសិង្ហបុរីអាចដុតផាវបានតែក្នុងអំឡុងពេលបុណ្យមួយចំនួនប៉ុណ្ណោះ។

13


៣.បារីអេឡិចត្រូនិច

ទោះបីជាមានរបាយការណ៍ខ្លះថា បារីអេឡិចត្រូនិចមានគ្រោះថ្នាក់តិចជាងបារីធម្មតាក៏ដោយ ក៏អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហបុរីបានរក្សាជំហររបស់ខ្លួនលើការជក់បារី ដោយលើកហេតុផលថាវាអាចជាច្រកផ្លូវសម្រាប់អ្នកមិនជក់បារីក្នុងការញៀនថ្នាំជក់។ រីឯការជក់បារីអេឡិចត្រូនិចត្រូវបានហាមប្រាមតាំងពីឆ្នាំ 2018 មកម្ល៉េះ សូម្បីតែនៅក្នុងផ្ទះឯកជនក៏ដោយ ដោយមានការផាកពិន័យយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលចាប់បានការនាំចូល ឬចែកចាយ។

14

៤.ហាមប្រមូលផ្តុំគ្នាជាក្រុមលើសពីបីនាក់

នៅប្រទេសសិង្ហបុរី វាជារឿងខុសច្បាប់ដែលក្រុមមនុស្សលើសពី 3 នាក់ប្រមូលផ្តុំគ្នាក្រោយម៉ោង 10 យប់នៅកន្លែងសាធារណៈ។ វាហាក់ដូចជាចម្លែក ប៉ុន្តែរដ្ឋាភិបាលជឿថា ការទប់ស្កាត់ការជួបជុំដោយខុសច្បាប់នឹងជួយរក្សាសន្តិភាព និងស្ថិរភាពក្នុងប្រទេស។ ដូច្នេះ បើពួកគេចង់ចេញក្រៅជាមួយក្រុមមិត្តភ័ក្ដិច្រើននាក់ ត្រូវប្រាកដថាបំបែកគ្នាទៅផ្ទះត្រឹមម៉ោង ១០ យប់។

៥.ទិញគ្រឿងស្រវឹងក្រោយម៉ោង 10.30 យប់

គិតត្រឹមឆ្នាំ 2015 សិង្ហបុរីបានហាមប្រាមការលក់ និងទទួលទានគ្រឿងស្រវឹងនៅតាមទីសាធារណៈចាប់ពីម៉ោង 10.30 យប់ដល់ម៉ោង 7 ព្រឹក។ ដោយឡែកម្ចាស់ហាងភោជនីយដ្ឋានអាចស្នើសុំអាជ្ញាប័ណ្ណពិសេសដើម្បីអនុញ្ញាតឱ្យបម្រើគ្រឿងស្រវឹងតាមអាជ្ញាប័ណ្ណរបស់ពួកគេ។ ការលក់គ្រឿងស្រវឹងដោយខុសច្បាប់អាចត្រូវបានផ្តន្ទាទោសដោយការផាកពិន័យរហូតដល់ 10,000 ដុល្លារសិង្ហបុរី (£5,362) ឬ ខ្ពស់ជាងនេះនៅក្នុងតំបន់ត្រួតពិនិត្យស្រាមួយចំនួន។ ហើយការហាមប្រាមរបស់សិង្ហបុរីចូលជាធរមាន បន្ទាប់ពីកុប្បកម្មមួយបានកើតឡើងនៅផ្លូវ Race Course Road ដោយសារបញ្ហាសណ្តាប់ធ្នាប់សាធារណៈដែលបណ្តាលមកពីការផឹកស្រាច្រើនពេក។ ដូច្នេះការហាមប្រាមគឺជាលេសដ៏ល្អមួយក្នុងការអញ្ជើញមិត្តភក្តិរបស់អ្នកមកចូលរួមពិធីជប់លៀងនៅផ្ទះជំនួសវិញ៕

15

ប្រភព ៖ បរទេស