ប្រវត្តិមីអ៊ូដុងរបស់ប្រទេសជប៉ុន ដែលមានភាពល្បីល្បាញទូទាំងពិភពលោក

មីអ៊ូដុងនិងសូបាក់គឺជាប្រភេទមីទឹកស៊ុបដែលពេញនិយមនៅក្នុងប្រទេសជប៉ុន។ សសៃមីអ៊ូដុងធ្វើឡើងពីម្សៅនិងអំបិលបន្តិច បន្ទាប់មកគេយកទៅទាញជាសសៃមីវែងៗ។ ចំណែកឯមីសូបាក់វិញធ្វើឡើងពីម្សៅស្រូវសំឡីម្យ៉ាងរួចទាញជាសសៃមីវែងនិងល្អិតៗដូចគ្នា។

1

មីទាំងពីរប្រភេទនេះមានលក្ខណៈស្រដៀងគ្នានិងមានប្រវត្តិតាំងពីយូរអង្វែងណាស់មកហើយ។ គេមិនដឹងពីប្រភពច្បាស់លាស់នៃមីអ៊ូដុងនិងមីសូបាក់នោះទេ ប៉ុន្តែគេបានដំណាលតៗគ្នាថាមីទាំងពីរប្រភេទនេះមានដើមកំណើតចេញពីប្រទេសចិនតាំងពីកំឡុងសតវត្សទី៨មកម្ល៉េះ។

2


មុខម្ហូបទាំងពីរនេះចាប់ផ្តើមទទួលបានការចាប់អារម្មណ៍និងពេញនិយមខ្លាំងនៅសករាជអុីដូ (Edo era) កំឡុងសតវត្សទី១៧។ រហូតមកដល់សព្វថ្ងៃ មីអ៊ូដុងនិងសូបាក់បានក្លាយជានិមិត្តរូបនៃប្រទេសជប៉ុននិងមានលក់នៅគ្រប់ទីកន្លែងទាំងតាមតូបតូចៗនិងតាមហាងធំៗ ថែមទាំងមានច្រើនប្រភេទ ច្រើនជម្រើសតម្រូវទៅតាមអ្នកបរិភោគ៕

3

4

ប្រភព ៖ បរទេស