វៀតណាមគឺជាប្រទេសមួយដែលមានប្រជាជនប្រមាណ ៩៥ លាននាក់ ហើយប្រទេសមួយនេះគឺសម្បូរទៅដោយកន្លែងដើរកំសាន្តល្បីៗក៏ដូចជាគម្រោងវិស្វកម្មសំណង់ស៊ីវិលដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។ ហើយថ្ងៃនេះAdminនឹងលើកយកគម្រោងវិស្វកម្មសំណង់ស៊ីវិលដ៏ល្អឥតខ្ចោះចំនួន៥មកបង្ហាញ ដែលក្នុងនោះរួមមានដូចជា៖
១.ស្ពាននាគ
អ្នកណាដែលបានទៅ Đà Nẵng ក្នុងទសវត្សរ៍ចុងក្រោយនេះ នឹងស្គាល់ស្ពានដ៏ប្លែកនេះហើយ។ ដោយវាជាចំណុចកណ្តាលនៃឧស្សាហកម្មទេសចរណ៍នៅក្នុងទីក្រុងធំទីប្រាំមួយរបស់វៀតណាម ហើយមានលក្ខណៈពិសេសនៅផ្ទៃខាងក្រោយនៃរូបភាពរាប់មិនអស់។ ទោះបីជាស្ពាននេះមិនមានអំនួតតាមរយៈវិសាលភាព និងកម្ពស់ក៏ដោយ ប៉ុន្តែការរួមបញ្ចូលគ្នានៃមុខងារសំខាន់របស់វា ដែលជាផ្លូវថ្នល់ដ៏សំខាន់នៅក្នុងទីប្រជុំជន ហើយការរចនាដ៏អស្ចារ្យធ្វើឱ្យស្ពាននេះក្លាយជាស្ពានដែលអ្នកនឹងមិនអាចបំភ្លេចបាន ប្រសិនបើអ្នកបានមើលវានឹងភ្នែកផ្ទាល់។
២.ទំនប់ Hoa Binh
ជាមួយនឹងទំនប់ Hoa Binh វៀតណាមមានទំនប់វារីអគ្គិសនីធំជាងគេនៅអាស៊ីអាគ្នេយ៍ទាំងអស់។ ស្នាដៃវិស្វកម្មមិនគួរឱ្យជឿមួយនេះមានទីតាំងនៅលើទន្លេខ្មៅ (បើកបរពីរម៉ោងពីទីក្រុងហាណូយ) ហើយចំណាយពេល 10 ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ បន្ថែមពីលើការផលិតអគ្គិសនីដ៏សំខាន់សម្រាប់មនុស្សរាប់លាននាក់ ទំនប់នេះក៏ដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទឹកជំនន់តាមដងទន្លេខ្មៅផងដែរ។
៣.ផ្លូវដែក Reunification Express
ឈ្មោះផ្លូវដែកនេះបង្ហាញពីការតស៊ូដើម្បីបង្រួបបង្រួមប្រទេសឡើងវិញក្នុងអំឡុងពេល និងក្រោយសង្គ្រាមអាមេរិក។ នៅពេលដែល Saigon បានដួលរលំនៅឆ្នាំ 1975 ផ្លូវរថភ្លើង ស្ពាន និងផ្លូវរូងក្រោមដីនៅទូទាំងប្រទេសវៀតណាមត្រូវរងការខូចខាតយ៉ាងខ្លាំង។ ហើយសព្វថ្ងៃនេះ ផ្លូវដែក Reunification Express មួយនេះបានក្លាយជាមធ្យោបាយដ៏ពេញនិយមមួយសម្រាប់អ្នកទេសចរ និងអ្នកស្រុកនៅទីនោះ។
៤.ស្ពាន Cần Thơ
ស្ពានមួយនេះគឺដាក់ឈ្មោះតាមទីក្រុងនៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាទីតាំងរបស់វា។ ស្ពានដ៏គួរឱ្យចាប់អារម្មណ៍នេះលាតសន្ធឹងប្រវែង 2.75 គីឡូម៉ែត្រ លើបណ្តាញខ្សែទឹកដ៏ធំបំផុតនៅលើទន្លេមេគង្គ។ ដោយកាលពីមុន ប្រជាជនត្រូវប្រើបណ្តាញសាឡាង ប្រសិនបើពួកគេចង់ធ្វើដំណើរឆ្លងកាត់តំបន់នោះ។
៥.អាគារ The Landmark ៨១
អគារដ៏ធំល្វឹងល្វើយនេះគឺជាចំណុចបង្គោលនៃ Vinhomes Central Park ដែលជាអគារលំនៅដ្ឋានដ៏ធំនៅតាមបណ្តោយទន្លេ Saigon ក្នុងទីក្រុងហូជីមិញ។ តំបន់នេះគឺជាទីក្រុងថ្មីដ៏សំខាន់មួយនៅក្នុងប្រទេសវៀតណាម៕
ប្រភព ៖ បរទេស