ករណីខ្មា.ន់ កាំ.ភ្លើងដែលបាញស.ម្លាប់អ្នកគ្រូ និងសិស្សតូចៗកំពុងល្បីកក្រើកខ្លាំងនៅប្រទេសថៃ

អតីតប៉ូលីសម្នាក់បានសម្លាប់មនុស្សយ៉ាងតិច ៣៧ នាក់ ដែលភាគច្រើនជាកុមារ ក្នុងការវាយប្រហារដោយកាំភ្លើង និងកាំបិត នៅមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែងនៅភាគឦសានក្នុងប្រទេសថៃ។ ប៉ូលីសបាននិយាយថា បន្ទាប់មកខ្មាន់កាំភ្លើងរូបនោះបានសម្លាប់ខ្លួនឯង និងក្រុមគ្រួសាររបស់គាត់បន្ទាប់ពីការតាមប្រមាញ់របស់ប៉ូលីស បន្ទាប់ពីការវាយប្រហារនៅក្នុងខេត្ត Nong Bua Lamphu ។

310653943_3320290671551441_4211217033833505081_n

ប៉ូលីសបានបន្តទៀតថា អតីតមន្ត្រីឈ្មោះ Panya Kamrab រូបនេះ មានអាយុ 34 និងតួនាទីជាប៉ូលីស តែគាត់ត្រូវបានគេព្យួរទោសពីបទប្រើប្រាស់គ្រឿងញៀនក្នុងខែមករា ហើយបន្ទាប់មកត្រូវបានបណ្តេញចេញក្នុងខែមិថុនាពីអង្គភាពប៉ូលីស។ ហើយចំពោះការវាយប្រហារមួយនេះគឺមិនច្បាស់ទេថាតើបណ្តាលមកពីអ្វី តែត្រូវបានគេដាក់ការសង្ស័យថាដោយសារតែកំហឹងដែលត្រូវបានគេបញ្តេញចេញពីអង្គភាព។

310957117_3320291988217976_3806279724395761422_n

309998426_3320290601551448_7054600176792621576_n

គួរឲ្យដឹងដែរថាយ៉ាងហោចណាស់មានកុមារ២៣នាក់បានស្លាប់ក្នុងការសម្លាប់រង្គាលមួយនេះ ហើយមានជនរងគ្រោះមួយចំនួនគឺមានអាយុក្រោម២ឆ្នាំនៅឡើយ ដែលវាគឺជាការសោកស្តាយបំផុត ដែលក្មេងមិនដឹងអីបែរជាមកជួបនឹងព្រឹត្តិការណ៍ដ៏រន្ធត់មួយនេះ។ ហើយនៅក្នុងនោះក៏មានមនុស្សរាប់សិបនាក់ដែលបានរងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Nong Bua Lamphuផងដែរ។

310618902_3320292318217943_6786951989925907575_n


310402180_3320292148217960_3805044408728452824_n

Photo_2022 10 07_11 39 51

Photo_2022 10 07_11 39 50 (2)

លោក Damrongsak Kittiprapat អធិការនគរបាលខណ្ឌបានមានប្រសាសន៍ថា “បន្ទាប់ពីពិនិត្យកន្លែងកើតហេតុ យើងបានរកឃើញថា ជនដៃដល់បានព្យាយាមទម្លុះចូលក្នុងមណ្ឌលថែទាំកុមារ ហើយគាត់ភាគច្រើនបានប្រើកាំបិតក្នុងការសម្លាប់កុមារតូចៗទាំងនោះ”។ "បន្ទាប់មកគាត់បានចេញមកក្រៅ ហើយចាប់ផ្តើមសម្លាប់មនុស្សដែលគាត់បានជួបតាមផ្លូវដោយកាំភ្លើង ឬកាំបិត រហូតដល់គាត់មកដល់ផ្ទះ។ លុះនៅពេលដែលពួកយើងបានឡោមព័ទ្ធផ្ទះរបស់គាត់ យើងបានរកឃើញថាគាត់បានធ្វើអត្តឃាតនៅក្នុងផ្ទះបាត់ទៅហើយ"៕

311061423_3320292114884630_7257733295271365766_n

ប្រភព ៖ បរទេស