ជាទូទៅ នៅប្លុកផ្សារទួលទំពូងគឺយើងឃើញហើយថា សម្បូរទៅដោយហាងអាហារមិនតិចនោះទេ ដែលមានទាំងហាងអាហារបែបខ្មែរ ចិន កូរ៉េ តែគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ហាងអាហារបួសមួយកន្លែង ដែលមានឈ្មោះថា Sacred Lotus – Vegan Café x Hostel ។
ហាងអាហារបួសមួយនេះបានចាប់បើកតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ដោយមានលក់ម្ហូបបួសបែបខ្មែរ និងបរទេស ក៏ដូចជាភេសជ្ជៈ និងកាហ្វេផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺហាងមួយនេះប្រើប្រាស់តែគ្រឿងទេសណាដែលល្អ និងសុទ្ធតែប៉ុណ្ណោះ ដើម្បីប្រាកដបានថាជាអាហារបួសពិតៗដែលល្អ និងផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព។
ហើយបើក្រឡេកទៅមើលម្ហូបវិញ ចំពោះម្ហូបបែបខ្មែរគឺមានដូចជា៖ សម្លរការី កកូរ អាម៉ុក មីស៊ុប និងតុងយុំា ជាដើម។ ចំណែកឯម្ហូបបែបបរទេសវិញគឺមានដូច Burger, Full English Breakfast, Burrito , អាហារសម្រន់ និងបង្អែមផងដែរ។ ហើយសូម្បីតែកាហ្វេក៏ពួកគាត់ប្រើប្រាស់ទឹកសណ្តែកជំនួសឲ្យទឹកដោះគោដែរ រីឯរសជាតិវិញគឺថាឆ្ងាញ់ប្លែក ដែលអ្នកទាំងអស់គ្នាគួរតែទៅសាកឲ្យបានម្តង។
ក្រៅពីម្ហូបអាហារ និងកាហ្វេដែលមានរសជាតិឆ្ងាញ់ Sacred Lotus – Vegan Café x Hostel គឺជាហាងមួយដែលទីតាំងធំទូលាយរហូតដល់ទៅ២ជាន់ មានបរិយាកាសស្ងប់ស្ងាត់ល្អ ហ៊ុមព័ទ្ធទៅដោយធម្មជាតិស្រស់បំព្រង និងមានបុគ្គលិកដែលរួសរាយ សេវាកម្មរហ័សទាន់ចិត្ត៕
ហាងមានទីតាំង៖ ផ្ទះ១២៧C E0, ផ្លូវលេខ៤៤០ ខាងលិចផ្សារទួលទំពូង
Google Maps: Sacred Lotus - Vegan Café x Hostel
Facebook Page: Sacred Lotus - Vegan Café x Hostel