៥ យ៉ាងដែលអ្នកមិនគួរលាក់ពីដៃគូរបស់អ្នកក្នុងទំនាក់ទំនងស្នេហា

ផ្អែកលើរបាយការណ៍ថ្មីៗ ប្រហែល 60 ភាគរយនៃមនុស្សដែលមានទំនាក់ទំនងស្នេហា ពួកគេគឺពិតជាបានលាក់រឿងមួយចំនួនពីដៃគូរបស់ពួកគេមែន ជាពិសេសគឺលាក់ព័ត៌មានលម្អិតសំខាន់ៗអំពីជីវិតរបស់ខ្លួន។ តែប្រសិនបើអ្នកមិនចង់ធ្វឲ្យទំនាក់ទំនងស្នេហារកាំរកូស ឬ មានបញ្ហាទេ សូមកុំធ្វើរឿងទាំងនេះឲ្យសោះ!

1

១.លាក់អារម្មណ៍

អ្នកមិនគួរគ្រាន់តែលាក់អារម្មណ៍ពីដៃគូរបស់អ្នកនោះទេ។ មិនថាអ្នកមានអារម្មណ៍សប្បាយចិត្ត ឬសោកសៅនោះទេ អ្នកត្រូវប្រាកដថាដៃគូរបស់អ្នកដឹងពីអារម្មណ៍ពិតចេញពីបេះដូងរបស់អ្នក។ ជាពិសេស ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ ឬ អវិជ្ជមាន ព្រោះដៃគូរបស់អ្នកប្រហែលជាអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ល្អវិញក៏ថាបាន។

2

២.បញ្ហាសុខភាពរបស់អ្នក

ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសុខភាពណាមួយនោះ វាគឺជារឿងដែលដៃគូរបស់អ្នកនឹងចង់ដឹង។ ហេតុនេះ ជាការពិតណាស់អ្នកត្រូវប្រាកដថាដៃគូរបស់អ្នកតែងតែដឹងអំពីបញ្ហារាងកាយណា ឬ បញ្ហាសុខភាពរបស់អ្នក ដើម្បីទទួលបានការមើលថែពីដៃគូរ ឆ្លងកាត់បញ្ហា និងរឿងរ៉ាវទាំងឡាយជាមួយគ្នា។

3

៣.បញ្ហាហិរញ្ញវត្ថុរបស់អ្នក


ប្រសិនបើអ្នកកំពុងមានបញ្ហាជាមួយហិរញ្ញវត្ថុ នោះអ្នកគួរតែពិភាក្សាអំពីវាជាមួយដៃគូ។ ព្រោះបញ្ហាហិរញ្ញវត្ថុក៏អាចជាចំណែកដែលអាចធ្វើឲ្យបែកបាក់ទំនាក់ទំនងស្នេហាផងដែរ។ ជាពិសេសនៅពេលដែលអ្នករៀបការ ហើយកំពុងបង្កើតគ្រួសារជាមួយគ្នា។

4

៤.ប្រវត្តិគ្រួសាររបស់អ្នក

ដៃគូរបស់អ្នកតែងតែចង់ដឹងអំពីប្រវត្តិគ្រួសាររបស់អ្នក ហើយពួកគេរឹតតែចង់ដឹងពីប្រភេទនៃជីវិតដែលអ្នកបានធំឡើងតាំងពីកុមារភាព។ ហេតុនេះហើយ សូមផ្តល់ឱ្យដៃគូរបស់អ្នកបានដឹងពីទិដ្ឋភាពកាន់តែច្បាស់ថាអ្នកជាមនុស្សប្រភេទណា និងអាធ្វើឱ្យពួកគេស្គាល់អ្នកកាន់តែច្បាស់។

5

៥.ផែនការអនាគតរបស់អ្នក

ប្រសិនបើអ្នកធ្លាប់ចង់ឱ្យទំនាក់ទំនងរបស់អ្នកមានអនាគតមួយដ៏ល្អ នោះវាចាំបាច់ណាស់ដែលអ្នកត្រូវបង្ហាញឆន្ទៈក្នុងការពិភាក្សាអំពីផែនការអនាគតជាមួយដៃគូរបស់អ្នក ព្រោះគ្មានវិធីណាដែលអ្នកនឹងអាចធ្វើឲ្យអ្វីៗដំណើរការបានឡើយ ប្រសិនបើអ្នកលាក់ផែនការរបស់អ្នកពីគ្នាទៅវិញទៅមក៕

6

ប្រភព ៖ បរទេស