ចង់អោយទំនាក់ទំនងស្នេហាកាន់តែរឹងមាំ សូមអនុវត្តចំណុច៤យ៉ាងនេះ

រាល់ទំនាក់ទំនងដ៏រឹងមាំគឺត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងជាខ្លាំង ហើយក្នុងនោះក៏ទាមទារអោយអ្នកចេះពីគន្លឹះពិសេសមួយចំនួនផងដែរ ដើម្បីរក្សាទំនាក់ទំនងឲ្យបានស្ថិតស្ថេរ! ហើយបើចង់ដឹងថាគន្លឹះ៦យ៉ាងនោះជាអ្វី តោះ! អានអត្ថបទខាងក្រោមដើម្បីស្វែងយល់ទាំងអស់គ្នា៖

1

១.ចេះទប់អារម្មណ៍ពេលឈ្លោះគ្នា

រាល់ពេលឈ្លោះគ្នា កុំស្រែកដាក់គ្នាឲ្យសោះព្រោះវាធ្វើឲ្យបញ្ហាកាន់តែធំឡើង។ អំឡុងពេលឈ្លោះគ្នា យកល្អអ្នកគួរតែរក្សាភាពស្ងៀមស្ងាត់ ចាំឲ្យចិត្តត្រជាក់ចាំនិយាយគ្នាវិញ ដើម្បីជៀសវាងការប្រើប្រាស់ពាក្យមិនសមរម្យពេលកំពុងខឹង។

6

២.ឧស្សាហ៍មានដំណើរកំសាន្តជាមួយគ្នា

ការធ្វើដំណើរកំសាន្តអាចផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកបាន ព្រោះអ្នកនឹងបានរៀនអ្វីថ្មីៗជាច្រើនអំពីជីវិត និងបរិបទរស់នៅខុសៗគ្នា។ ម្យ៉ាងទៀត អ្នកក៏អាចបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា ដែលមិនអាចបំភ្លេចបានថែមទៀតផង។

3


៣.ការចែករំលែក

វានឹងធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធនៅពេលដែលអ្នកទាំងពីរព្យាយាមប្រាប់គ្នា និងចែករំលែករឿងសំខាន់ៗជាមួយគ្នា។ ជាពិសេស ការចែករំលែកអារម្មណ៍ពិត និងការពិភាក្សានៅក្នុងការសន្ទនារវាងអ្នកទាំងពីរ។

4

៤.បង្ហាញអារម្មណ៍ពិត

សូមកុំខ្មាស់អៀនជាមួយមនុស្សដែលយើងស្រលាញ់ ត្រូវចាំថាយើងអាចទន់ខ្សោយនៅចំពោះមុខមនុស្សដែលយើងស្រលាញ់ យើងអាចយំនៅចំពោះមុខមនុស្សដែលយើងស្រលាញ់បាន ព្រោះវានឹងបង្កើតចំណងនៃការទុកចិត្តគ្នាទៅវិញទៅមក និងធ្វើឲ្យទំនាក់ទំនងកាន់តែមានភាពស្និទ្ធស្នាល និងស្មោះត្រង់៕

5

5

ប្រភព ៖ បរទេស