វ័យដែលត្រូវមានស្នេហា របស់តារានិករទាំង ១២

អ្វីដែលស្រស់ស្អាតបំផុតក្នុងជីវិតគឺការជួបមនុស្សត្រឹមត្រូវនៅពេលដែលត្រឹមត្រូវ។ ដូច្នេះតើពេលវេលាល្អរបស់តារានិករស្ថិតនៅអំឡុងពេលណាទើបអាចជួបស្នេហាពិតបាន? តោះបើចង់ដឹង សូមមើលចម្លើយខាងក្រោមទាំងអស់គ្នា!

1

១.Aries

ស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Aries គឺវ័យ ២០-២៧ ឆ្នាំ។ ដូច្នេះហើយអាយុ ២០-២៧ ជាពេលវេលាដ៏សមគួរបំផុតសម្រាប់តារានិកររូបនេះជួបស្នេហាពិត ព្រោះពួកគេមានភាពចាស់ទុំជាង។

២.Taurus

ស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Taurus គឺវ័យ ២៥-៣០ឆ្នាំ។ ដូច្នេះហើយ ក្រោយអាយុ ២៥ ឆ្នាំ នៅពេលដែលអាជីពរបស់ពួកគេរលូនបន្តិចម្តងៗ ពួកគេអាចជួបមនុស្សត្រឹមត្រូវ ដូច្នេះហើយពួកគេមិនមានសម្ពាធសូវច្រើនទេ។

៣.Gemini

ស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Gemini គឺនៅអាយុ ២៦-៣២ ឆ្នាំ។ ដូច្នេះហើយ ប្រសិនបើអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ក្នុងវ័យនេះ អារម្មណ៍របស់អ្នកកាន់តែចាស់ទុំ និងមានស្ថេរភាពជាងមុន។

2

៤.Cancer

ស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Cancer គឺចាប់ពីអាយុ ២០-២៦ ឆ្នាំ។ Cancer មានភាពចាស់ទុំ និងចេះពិចារណាក្នុងស្នេហា ដូច្នេះស្នេហាចាប់ពីអាយុនេះគឺសមរម្យសម្រាប់ពួកគេ ព្រោះពេលវេលានោះជួយឱ្យពួកគេរីករាយពេញទំហឹងចំពោះស្នេហាមួយនេះ។

៥.Leo

ស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Leo គឺអាយុពី១៩ដល់២៣ឆ្នាំ។ Leo មានចិត្តក្រអឺតក្រទមមិនងាយស្រលាញ់នរណាម្នាក់នោះទេ។ ដូច្នេះហើយស្នេហាស្រស់ស្អាតបំផុតសម្រាប់ពួកគេគឺស្នេហាក្នុងវ័យនេះ។

៦.Virgo

ស្នេហាដ៏ស្រស់ស្អាតបំផុតគឺអាយុពី ២១ ទៅ ២៦ ឆ្នាំ។ Virgo មានទំនោរវក់នឹងអាជីពទៅថ្ងៃមុខ ដូច្នេះហើយ ពេលវេលាដ៏ស័ក្តិសមសម្រាប់ស្នេហារបស់ពួកគេ គឺជាវ័យដែលពួកគេនៅក្មេង។

3


៧.Libra

ស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Libra គឺអាយុពី២៣ដល់២៨ឆ្នាំ។ ធម្មជាតិរបស់ Libra គឺមានមនោសញ្ចេតនាមិនច្បាស់លាស់ ដូច្នេះសូមកុំឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍ពេក ព្រោះវានឹងធ្វើឱ្យខ្លួនឯងឈឺចាប់។ បើអ្នកមិនចង់ជួបស្នេហ៍តែមួយឆាវទេ សូមរង់ចាំដល់វ័យនេះចាំប្រឡូកក្នុងរឿងស្នេហា!

៨.Scorpio

ស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Scorpio គឺអាយុពី២០ទៅ៣០ឆ្នាំ ។ ស្នេហាពិតគឺមានន័យណាស់ពួកគេ ដូច្នេះហើយពួកគេនឹងចំណាយពេលដ៏យូរ ដើម្បីផ្សងជួបស្នេហាពិតសមបំណង។

៩.Sagittarius

ស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Sagittarius គឺអាយុពី១៨ដល់២៨ឆ្នាំ។ សម្រាប់ពួកគេ អារម្មណ៍ផ្សេងគ្នានៃសេចក្ដីស្រឡាញ់ អាចជួយពួកគេអោយអភិវឌ្ឍនៃការទទួលខុសត្រូវ និងជួយអោយពួកគេកាន់តែចាស់ទុំ។

4

១០.Capricorn

ស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Capricorn គឺនៅអាយុ ២៧-៣៣ ឆ្នាំ។ Capricorn នឹងធ្លាក់ក្នុងអន្លង់ស្នេហ៍នៅពេលដែលពួកគេមានអាជីពត្រឹមត្រូវ មានស្ថេរភាព និងអារម្មណ៍សុវត្ថិភាព។

១១.Aquarius

ស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Aquarius គឺអាយុពី ២៨ដល់៣២ឆ្នាំ។ Aquarius គឺ introvert ពេលខ្លះពួកគេមិនដឹងពីរបៀបទំនាក់ទំនងដើម្បីផ្គាប់ចិត្តគូស្នេហ៍របស់ពួកគេ។ ដូច្នេះពេលវេលាដ៏ល្អបំផុតក្នុងការមានស្នេហាគឺត្រូវរង់ចាំរហូតដល់ពួកគេមានភាពចាស់ទុំពិតប្រាកដ។

១២.Pisces

កំស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Pisces គឺនៅអាយុ ២២-២៦ ឆ្នាំ។ ចំពោះរឿងស្នេហា Pisces តែងតែរក្សាមនោសញ្ចេតនាយ៉ាងល្អ។ មិនថាពួកគេមានអាយុប៉ុន្មានទេ ពួកគេនឹងនៅតែមានការស្រមើស្រមៃអំពីស្នេហា។ ដូច្នេះហើយអាយុ ២២-២៦ឆ្នាំ ជារយៈពេលស័ក្តិសមបំផុតសម្រាប់ពួកគេ៕

5

ប្រភព៖ បរទេស