ទៅដល់ប្រទេសថៃ កុំភ្លេចឆ្លៀតទៅលេងសួនផ្កាមួយនេះផងស្អាតកប់

ទៅលេងប្រទេសថៃ អ្នកប្រហែលជាគិតថាកន្លែងស្អាតៗ ដើរលេងសប្បាយៗមានតែនៅក្នុងទីក្រុងបាងកក ​ឬសប្បាយនឹងការដើរទិញអីវ៉ាន់ជាដើមមែនទេ?

IMG_8475

320548170_610974124364389_494691390409401132_n

IMG_9866

ជាការពិតណាស់​ ប្រទេសជិតខាងយើងមួយនេះ​ មានស្ថានភាព និងបរិយកាសអំណោយផលមិនខុសពីប្រទេសយើងប៉ុន្មានឡើយ​ ពិសេសក៏សម្បូរកន្លែងកម្សាន្តបែបទេសភាពធម្មជាតិ និងព្រៃភ្នំផងដែរ។​

Default

Default

F5

ដោយថ្ងៃនេះយើងខ្ញុំនឹងណែនាំលោកអ្នកទៅកាន់ខេត្តដ៏ល្បីមួយកន្លែងនៅក្នុងប្រទេសថៃ នោះគឺ ​ខៅយ៉ៃ ដោយការធ្វើដំណើរមានចម្ងាយពីបាងកកត្រឹមតែ ​៣ម៉ោងប៉ុណ្ណោះ លោកអ្នកនឹងទទួលបានបរិយាកាសប្លែកត្រជាក់ស្រេបមិនខុសពីខេត្តមណ្ឌលគិរីខ្មែរយើងឡើយ។ ​ខៅយ៉ៃ​ Khaoyai បកប្រែជាភាសាខ្មែរថា ភ្នំធំ ​ដោយខេត្តនេះសម្បូរទៅដោយភ្នំធំៗតម្រៀបបន្តៗគ្នាគួរជាទីទស្សនាក្រៃលែង​ ជាពិសេសទីនោះក៏សម្បូររីហ្សតល្បីៗ រមណីយដ្ឋានស្រស់ស្អាត ពិសេសក៏មានសួនផ្កាសម្រាប់អ្នកចូលទស្សនាជាច្រើនកន្លែងទៀតផង។

313325509_121206377435911_1869156307892516051_n

F4

IMG_9869


F6

ថ្ងៃនេះយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកទៅស្គាល់សួនផ្កាមួយកន្លែងដ៏ល្បីនៅខៅយ៉ៃ នោះគឺ Floryday Khaoyai ។ សម្រាប់សួនផ្កានេះ ក៏មានហាងកាហ្វេតូចច្រលឹងនៅខាងក្នុងទៀតផង​ សម្រាប់សំបុត្រចូលរួមគឺមានតម្លៃ​ ២០០បាត​ ឬប្រមាណជា​​ជាង 5$ ហើយសំបុត្រក៏អាចប្តូរជាភេសជ្ជៈផ្សេងៗផងដែរ។ សម្រាប់ទីតាំងលើលោកអ្នកអាចស្វែងរកបានតាមរយៈ ​Google Map: https://goo.gl/maps/BAe3xRpJq3f1hQDg7 ឬ Facebook Page: Floryday Khaoyai : Café & Flower

316262679_129523543270861_9030622052600265000_n

Default

320025453_704928840939655_9035967601120877035_n

F11

F12

F8

IMG_9869

F4