ប្រសិនបើអ្នកអាចនាំយកផ្កាមួយ ក្នុងចំណោមផ្កាទាំងបួនថូរដូចបង្ហាញក្នុងរូបភាពខាងក្រោមទៅជូនម្តាយរបស់អ្នក តើអ្នកនឹងជ្រើសរើសយកថូរមួយណា? បន្ទាប់ពីជ្រើសហើយ តោះទៅមើលចម្លើយទាំងអស់គ្នា!
១.ចម្លើយ A ( 60% )
អ្នកជាមនុស្សអន់ ស្អប់ការនិយាយត្រង់ មិនចូលចិត្តការគិតគូរ។ មិនថាអ្នកណានិយាយយ៉ាងណាក៏ដោយ អ្នកមិនដែលទទួលយក ឬ ប្រកាន់ខ្ជាប់ឡើយ។ អ្នកតែងតែធ្វើជាមិនអើពើ រួចព្យាយាមមិនចូលរួមក្នុងការសន្ទនា។ បើអ្នកស្អប់នរណាម្នាក់ អ្នកនឹងព្យាយាមនៅឲ្យឆ្ងាយពីអ្នកនោះ មិនសេពគប់ និងមិនបង្កបញ្ហា។ ជាទូទៅ បុគ្គលិកលក្ខណៈរបស់អ្នកមានភាពរីករាយ ស្លូតបូត និងស្មោះត្រង់។ អ្នកចូលចិត្តភាពច្បាស់លាស់ និងយុត្តិធម៌។ នៅពេលដែលអ្នកស្អប់នរណាម្នាក់ អ្នកនឹងមិនអាចស្តារការអាណិតអាសូរដល់ពួកគេបានទេ អ្នកនឹងស្អប់ជារៀងរហូត។
២.ចម្លើយ B ( 85% )
អ្នកមានចរិតស្លូតត្រង់ ប៉ុន្តែពេលខ្លះល្ងង់ពេក។ អ្នកជាមនុស្សសាមញ្ញ ស្មោះត្រង់ ជឿជាក់លើអ្នកដទៃទាំងស្រុង តែងតែគិតថាគ្រប់គ្នាល្អដូចអ្នកដែរ។ ដូច្នេះហើយអ្នកត្រូវព្យាយាមកុំជឿអ្នកដទៃពេក ប្រយ័ត្នគេចាក់ពីក្រោយខ្នង។ បន្តិចម្ដងៗ ដោយសារការចាញ់បោកច្រើនដងពេក ក៏ដូចជាត្រូវឆ្លងកាត់ការឈឺចាប់ និងការបាត់បង់ដែលបណ្តាលមកពីមនុស្សអាក្រក់ អ្នកក៏កាន់តែមានការប្រុងប្រយ័ត្ន និងឈ្លាសវៃបន្តិចម្តងៗ។
៣.ចម្លើយ C ( 20% )
អ្នករស់នៅដោយសមហេតុផលណាស់ មិនងាយឲ្យអ្នកដទៃបោកបញ្ឆោតអ្នកបានទេ។ អ្នកដឹងពីរបៀបសម្របខ្លួនអ្នកទៅនឹងបរិយាកាសផ្សេងៗ។ ដរាបណាវាត្រឹមត្រូវ អ្នកនឹងព្យាយាមសម្រេចគោលដៅទាំងអស់ដែលអ្នកបានកំណត់។ អ្នកជាមនុស្សមានមហិច្ឆតា មានការតាំងចិត្តខ្ពស់ ហើយតែងតែគិត និងរៀបចំផែនការ។ ដូចគ្នានេះដែរ ចិត្តរបស់អ្នកតែងតែពោរពេញទៅដោយការគណនា ការប្រុងប្រយ័ត្ន និងរៀបចំទុកមុន។
៤.ចម្លើយ D ( 40% )
អ្នកគឺជាមនុស្សមិនសូវអំណោយផលទេ។ អ្នកមានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក ពេលខ្លះលេងសើចជ្រុល។ អ្នកឆ្លាត ចេះបត់បែន ខុសគេ ប៉ុន្តែឆ្លាតណាស់ មិនងាយឱ្យអ្នកណាមកបង្ខិតបង្ខំ ឬ ក្តោបក្តាប់អ្នកឡើយ។ ជាមួយមនុស្សចម្លែក អ្នកតែងតែប្រយ័ត្នប្រយែង ធ្វើឲ្យគេខ្លាចមិនហ៊ានចូលជិត។ ប៉ុន្តែនៅពេលដែលអ្នកនៅក្នុងរង្វង់ក្រុមគ្រួសារ និងមិត្តភក្តិ អ្នកដូចជាក្មេងតូចដែលចូលចិត្តលេងសើច និងឈ្លើយបន្តិច៕
ប្រភព ៖ បរទេស