ដើរដោយជើងទទេរជារៀងរាល់ថ្ងៃ អ្នកនឹងទទួលអត្ថប្រយោជន៍ទាំងនេះ

សព្វថ្ងៃនេះ មានមធ្យោបាយជាច្រើនដើម្បីរក្សាអារម្មណ៍ និងជួយអោយអ្នកមើលទៅក្មេងជាងវ័យ ដូចជាការប្រើប្រាស់ ឡេ ឬ ក្រែមជាដើម។ ប៉ុន្តែការរក្សាភាពក្មេងជាងវ័យអាចជាវិធីងាយស្រួល និងចំណាយពេលតិច ដោយគ្រាន់តែដើរដោយជើងទទេរតាមធម្មជាតិ។ ការសិក្សាបានរកឃើញថាការដោះស្បែកជើងរបស់អ្នកហើយ ដើរដោយជើងទទេរគឺអាចមានអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនសូវបានដឹង៖

1

១.វាអាចជួយការពារការគេងមិនលក់

ការដើរដោយជើងទទេរ អាចធ្វើអោយគេងលក់ស្រួល និងបង្កើនកម្រិតថាមពលរបស់យើង។ ផែនដីរបស់យើងមានអេឡិចត្រុងជាច្រើនដែលបញ្ចូលដី និងទឹក ហើយពួកវាក៏អាចបញ្ចូលថាមពលមកយើងវិញតាមរបៀបដូចគ្នាដែរ។ ប្រសិនបើយើងមិនមានទំនាក់ទំនងរាងកាយទៅនឹងផែនដីទេ នោះមុខងារសំខាន់ៗរបស់យើងនឹងមិនមានតុល្យភាព ដែលនាំឱ្យរលាក និងឈឺ ហើយជាធម្មតាវារំខានដល់ដំណេក។

2

២.វាអាចសម្រាលការឈឺចាប់ពេលមករដូវ

ដោយសារតែការដើរដោយជើងទទេរអាចជួយរាល់ការឈឺចាប់គ្រប់បែបយ៉ាង វាមិនមានអ្វីចម្លែកទេដែលវាអាចជួយដល់ការឈឺចាប់ពេលមករដូវបានផងដែរ។ ហើយការចេញក្រៅដោយមិនពាក់ស្បែកជើងអាចធ្វើឱ្យមានភាពអស្ចារ្យសម្រាប់ចិត្ត រាងកាយ និងព្រលឹងរបស់អ្នកផងដែរ។

3

៣.អាចទ្រាំនឹងស្ថានភាពស្ត្រេសបានប្រសើរ


ដូចគ្នានឹងវីតាមីន D ដែរ ដីដែលយើងឈរលើរាល់ដងអាចបញ្ជូនថាមពល និងប្រេកង់ទៅកាន់រាងកាយរបស់យើង។ ការដើរដោយជើងទទេរអាចធ្វើអោយអារម្មណ៍របស់អ្នកប្រសើរឡើង អ្នកប្រហែលជាមានអារម្មណ៍ស្វាហាប់ជាងមុន ហើយអ្នកអាចទ្រាំនឹងស្ថានភាពស្ត្រេសបានកាន់តែប្រសើរ។

4

៤.វាអាចជួយកូនរបស់អ្នកឱ្យលូតលាស់ផ្លូវចិត្តរឹងមាំ

អនុញ្ញាតឱ្យកូនរបស់អ្នករត់ដោយជើងទទេរនៅក្នុងភាពកខ្វក់អាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់ពួកគេ កម្ចាត់អាឡែស៊ី និងគ្រប់គ្រងកម្រិតស្ត្រេសរបស់ពួកគេ។ វាក៏អាចជួយកូនរបស់អ្នកឱ្យមានភាពរឹងមាំខាងផ្លូវចិត្តផងដែរ។ ការចំណាយពេលដោយជើងទទេរក្នុងស្មៅ ឬសូម្បីតែបេតុងពី 10 នាទីទៅមួយម៉ោងគឺជាការល្អដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ។

5

៥.វាមានប្រសិទ្ធិភាពប្រឆាំងនឹងភាពចាស់

ស្ត្រីដែលដើរជើងទទេរយៈពេល ១ ម៉ោង អាចជួយជួសជុលជាលិកាស្បែក និងធ្វើឱ្យទម្រង់មុខរបស់ពួកគេប្រសើរឡើង៕

6

ប្រភព ៖ បរទេស