នរណាមិនល្បី! ខេត្តបាត់ដំបង ជាខេត្តមួយដែលសម្បូរទៅដោយអាហារឆ្ងាញ់ៗ និងកន្លែងកំសាន្តជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យទៅលេងកំសាន្តមិនចេះដាច់នោះឡើយ។ ក្រៅពីជាខេត្តទេសចរណ៍ បាត់ដំបងក៏មានភោជនីយដ្ឋាន និងផាប់ល្បីៗមិនចាញ់ទីក្រុងភ្នំពេញឡើយ ជាពិសេសគឺមានផាប់បើកល្បីមួយ ដែលមានឈ្មោះថា Matina Pub ។
ទោះបីទើបតែបើកថ្មីមែន តែ Matina Pub ហាក់បានទាក់ចិត្តអ្នកបាត់ដំបងបាត់ទៅហើយ ដោយសារតែកន្លែងមួយនេះ មានការរៀបចំស្អាត ទីធ្លាធំទូលាយ មានលក់ភេសជ្ជៈ និងអាហារច្រើនមុខសុទ្ធតែឆ្ងាញ់ៗ និងមានតម្លៃសមរម្យ ជាពិសេសគឺបរិយាកាសអ៊ែមតែម្តង។ ដោយពេលល្ងាច មានក្រុមតន្រ្តី Band ប្រគុំចាំកំដរអារម្មណ៍ភ្ញៀវយ៉ាងសប្បាយរីករាយ ដែលសក្តិសមបំផុតសម្រាប់ ការជួបជុំជាមួយមិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រឡាញ់។
ក្រៅពីនេះ ចាប់ពីម៉ោង ៩យប់ ដល់ ១២យប់ មាន DJ ចាក់ភ្លេងដូចជានៅក្នុង Club អញ្ចឹង បើចំពោះអ្នកចូលចិត្តរាំលេងវិញដឹងតែពេញចិត្តស្តូកតែម្តង! ដោយសារតែមានគ្រប់រសជាតិតម្រូវតាមអារម្មណ៍ភ្ញៀវបែបនេះហើយ ទើបធ្វើឲ្យ Matina Pub ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងក្លាយជាកន្លែងដ៏ពេញនិយម។
ម្យ៉ាងទៀតប្រសិនបើអ្នកបានទៅលេងខេត្តបាត់ដំបង កុំភ្លេចចូលសាករសជាតិអាហារ និងបរិយាកាសដ៏ពិសេសដែលមានតែនៅ Matina Pub ផង កុំឲ្យស្តាយថាមិនបានចូល! ដោយ Matina Pub មានទីតាំងនៅ ផ្លូវ203 ភូមិរំចេក៥ ឃុំរតនៈ ក្រុង បាត់ដំបង ( ទល់មុខ Blue Pub ចាស់ ជាប់កន្លែងហាត់ប្រាណ )។
Google Map : https://maps.app.goo.gl/v4RCF4u4ewnmpXD6A?g_st=ic
សម្រាប់ព័ត៌មានបន្ថែម និងការកក់តុសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 010 916699 ៕