កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ Matina Pub ដែលជា Pub មួយកន្លែង នៅលើទឹកដីបាត់ដំបង បានបើកសម្ពោធជាផ្លូវការហើយ។ ក្នុងកម្មវិធី Grand Opening នេះដែរ គេក៏ប្រទះឃើញវត្តមានពិសេសរបស់តារាចម្រៀងសង្ហា ទឹកដមផ្អែមស្រទន់ លោកខាយ ម្ចាស់បទម៉ាស្ការ៉ាទឹកភ្នែក និងតារាសម្តែងដ៏មានមន្តស្នេហ៍ លោក កៀត ថាវ៉ាត់ ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវដែលមកពីទីជិត និងទីឆ្ងាយទៀតផង។
គួរឲ្យដឹងដែរថា Matina Pub ថ្វីតែជាផាប់ទើបតែបើកថ្មីមែនតែខ្លឹម ពោលគឺអាចបម្រើនូវអារម្មណ៍របស់ភ្ញៀវតាមកាលៈទេសៈ ដោយចាប់ពីម៉ោង ៥៖ ៣០នាទីល្ងាច មានការលេងតន្រ្តីបែប Chill Chill កំដរអារម្មណ៍ភ្ញៀវ បូករួមជាមួយការបម្រើអាហារ និងគ្រឿងក្លែម មានរសជាតិឆ្ងាញ់ធានាឆ្ងាញ់ប្លែកមាត់តែម្តង។ អ្នកទាំងអស់គ្នាក៏មិនចាំបាច់ខ្វល់ពីតម្លៃដែរ ព្រោះនៅទីនោះទាំងអាហារ ស្រាបៀរ និងភេសជ្ជៈគ្រប់ប្រភេទគឺសុទ្ធតែមានតម្លៃសមរ្យអាចទទួលយកបាន។
បន្ទាប់ពីស្រវឹងស្រឿងៗហើយ ចាប់ពីម៉ោង៩យប់ Matina Pub មាន DJ ចាំចាក់បទឡូយៗដែលភ្ញៀវអាចរាំលេងកំសាន្តយ៉ាងសប្បាយបានរហូតដល់ម៉ោង៤ទាបភ្លឺឯណោះ។ ចំណុចពិសេសនេះហើយដែលកន្លងមក Matina Pub មានភ្ញៀវចូលមិនដាច់ បើទោះបីជាទើបបើកដំណើរការក៏ដោយ។
ហើយប្រសិនបើមានចំណាប់អារម្មណ៍ចង់ទៅ Release stress ជួបជុំជាមួយមិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រឡាញ់ នៅ Matina Pub លោកអ្នកអាចទំនាក់ទំនងកក់តុ តាមរយៈលេខទូរស័ព្ទ៖ 010 916699 ឬ មកដល់ទីតាំងផ្ទាល់ ផ្លូវ203 ភូមិរំចេក5 ឃុំរតនៈ ក្រុង បាត់ដំបង ( ទល់មុខ Blue Pub ចាស់ ជាប់កន្លែងហាត់ប្រាណ )។ Google Map ៖ https://maps.app.goo.gl/v4RCF4u4ewnmpXD6A?g_st=ic ៕