ប្រុងប្រយ័ត្នផង! សូកូឡាអាចធ្វើឱ្យអ្នកកើតជំងឺទាំងនេះបាន

ទោះបីជាសូកូឡាមានរសជាតិផ្អែម និងឈ្ងុយឆ្ងាញ់ដែលអាចធ្វើឱ្យអ្នកចូលចិត្តវាក៏ដោយ វាក៏មានគុណវិបត្តិមួយចំនួនដែលទាក់ទងជាមួយនឹងការញ៉ាំអាហារសម្រន់មួយនេះដូចគ្នា។ ខណៈពេលដែលអ្នកញ៉ាំសូកូឡាវាបានផ្តល់នូវអាហារូបត្ថម្ភតិចតួចតែប៉ុណ្ណោះ ហើយអ្វីដែលអ្នកគួរតែយកចិត្តទុកដាក់ផងនោះគឺ វាមានគុណវិបត្តិមួយចំនួនដែលអាចបំផ្លាញសុខភាពរបស់អ្នកបាន។

Screen Shot 2021 06 01 At 2.46.30 PM

សូកូឡាគឺផ្ទុកនូវកាឡូរីខ្ពស់ណាស់ ហើយក្នុងសូកូឡាទឹកដោះគោចំនួន ១,៥៥ ounce មានផ្ទុកទៅដល់ ២៣៥ កាឡូរី ដែលចំនួននេះជាចំនួនដែលច្រើនជាងអាហារសម្រន់ផ្សេងៗជាច្រើនមុខទៀត។ ការទទួលទានអាហារដែលមានកាឡូរីខ្ពស់ដូចសូកូឡាច្រើនពេកអាចបណ្តាលឱ្យអ្នកធាត់បាន ហើយបើទោះបីជាអ្នកខំហាត់ប្រាណក៏ដោយ ក៏អ្នកត្រូវតែហាត់ជាច្រើនម៉ោងដើម្បីដុតកាឡូរីទាំងនោះ ម្យ៉ាងទៀតសូកូឡាក៏ផ្ទុកនូវប្រភេទខ្លាញ់ឆ្អែត ដែលអាចបង្កើនហានិភ័យនៃជំងឺបេះដូងផងដែរ។

11

សូកូឡាមានរសជាតិឈ្ងុយឆ្ងាញ់មិនត្រឹមតែដោយសារតែជាតិខ្លាញ់ដែលវាមាននោះទេ ប៉ុន្តែវាក៏មកពីជាតិស្ករខ្ពស់ផងដែរ។ ជាតិស្ករខ្ពស់របស់វាអាចជំរុញអោយអ្នកមាន ការពុកធ្មេញហើយថែមទាំងជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់អ្នកទៀតផងប្រសិនបើអ្នកញ៉ាំវាជំនួសឱ្យអាហារសម្រន់ផ្សេងៗ ដោយសារតែវាមានសារធាតុចិញ្ចឹមបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ទ្រទ្រង់សារពាង្គកាយរបស់អ្នក។


22

សូកូឡាមិនមែនជាប្រភពវីតាមីនសំខាន់ដែលអ្នកគួរតែញុំានោះទេ ព្រោះវាអាចផ្តល់តែ ៨ ភាគរយនៃចំនួនកាល់ស្យូម និង ២ ភាគរយនៃជាតិដែកប៉ុណ្ណោះទៅក្នុងរាងកាយរបស់អ្នក ៕

ប្រភព៖ បរទេស

33