នៅប្រទេសជប៉ុនមានទំនៀមទំលាប់មួយដែលគេហៅថា “ Kintsukuroi ” ដែលគឺជាវិធីសាស្ត្រមួយគួរឱ្យចាប់អារម្មណ៍ ក្នុងការជួសជុលគ្រឿងស្មូនដែលធ្លាក់បាក់បែកជាមួយនឹងកម្ទេចមាសដើម្បីយកមកប្រើប្រាស់សារឡើងវិញ តាំងពីចន្លោះចុងសតវត្សទី ៨ ដល់ចុងសតវត្សរ៍ទី ១២ មកម្ល៉េះ។
ទស្សនវិជ្ជារបស់ទំនៀមទំលាប់ Kintsugi មួយនេះគឺដើម្បីថែរក្សាប្រវត្តិសាស្រ្តនៃវត្ថុ និងយកវាមកធ្វើការកែច្នៃជៀសជាងការបោះចោលរបស់ទាំងនោះ។ Kintsugi ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ដោយសារតែវាជាទំនៀមទំលាប់ដែលល្អក្នុងការបង្រៀនមនុស្សអោយចេះកែច្នៃរបស់អោយអស់ពីសមត្ថភាពមុននឹងសម្រេចចិត្តថាបោះវាចោល។
ភាគច្រើនគេសង្កេតឃើញថាបន្ទាប់ពីធ្វើការជួសជុលជាមួយសិល្បៈមួយនេះរួច របស់ស្មូនទាំងនោះហាក់មានសភាពស្រស់ស្អាត និងលេចធ្លោជាងកាលវានៅថ្មីទៅទៀត ។ Kintsugi ក៏ត្រូវបានគេរកឃើញនៅប្រទេសជិតខាងមួយចំនួនផងដែរ ដូចជាប្រទេសចិន, វៀតណាមនិងកូរ៉េជាដើម។ ប្រជាជនតែងតែប្រកាន់ភ្ជាប់នូវប្រពៃណីមួយនេះ មិនត្រឹមតែប៉ុណ្ណោះ ជនជាតិជប៉ុនក៏បានបើកថ្នាក់បង្រៀនអោយភ្ញៀវទេសចរណ៍រៀនអំពីវិធីជួសជុលរបស់ស្មូនមួយនេះផងដែរ ដោយពួកគេចង់អោយជនជាតិដទៃស្គាល់និងយល់ពីរបៀបច្នៃស្មូនមួយនេះ។
ប្រជាជនតែងតែប្រកាន់ភ្ជាប់នូវប្រពៃណីមួយនេះ មិនត្រឹមតែប៉ុណ្ណោះ ជនជាតិជប៉ុនក៏បានបើកថ្នាក់បង្រៀនអោយភ្ញៀវទេសចរណ៍រៀនអំពីវិធីជួសជុលរបស់ស្មូនមួយនេះផងដែរ ដោយពួកគេចង់អោយជនជាតិដទៃស្គាល់និងយល់ពីរបៀបច្នៃស្មូនមួយនេះ។ ហើយឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើវានោះមានដូចជា៖ ជ័រដែលយកមកពីដើមឈើ, កម្ទេចពណ៌មាស, សំឡីសម្រាប់ជូត, ស្រោមដៃ , ក្រដាសខាត់ , ឈើសម្រាប់បៀក និង ជក់តូចធំមួយចំនួន៕
ប្រភព៖ បរទេស