ចម្លែកមែនទែន ភូមិនេះមានស្ត្រីសុទ្ធតែមានសក់វែង

ចម្ងាយមួយពាន់គីឡូម៉ែត្រពីទីក្រុងប៉េកាំងមានភូមិមួយឈ្មោះ Huang Luo រឺ Huang Yao ដែលស្ថិតនៅក្នុងតំបន់ក្វាងស៊ីនៃប្រទេសចិន បានទទួលភាពល្បីល្បាញនិងបានឈ្នះពានរង្វាន់ពិភពលោកដោយសារតែនៅទីភូមិនោះស្ត្រីទាំងអស់គឺមានសក់វែងដែលមានប្រវែងពី 1ម៉ែត្ររហូតដល់ 1.7ម៉ែត្រ។

១១

អ្នកប្រាកដជាឆ្ងល់ហើយថាហេតុអ្វីបានជាស្ត្រីនៅភូមិនេះខំរក្សាសក់ពួកគេអោយវែងនិងធ្ងន់បែបនេះ? បើយោងតាមការបកស្រាយពីអ្នកភូមិនៅទីនោះបាននិយាយថា ពួកគេទុកសក់អោយវែងបែបនេះព្រោះវាទាក់ទងទៅនឹងប្រពៃណីរបស់ពួកគេ។

២២

សម្រាប់ស្ត្រីនៃក្រុមកុលសម្ព័ន្ធក្រហម Yaoនេះ សក់វែងមានន័យថាមានអាយុយឺនយូរ និងភាពរុងរឿងដូច្នេះពួកគេនឹងត្រូវកាត់សក់តែពីរដងប៉ុណ្ណោះក្នុងមួយជីវិតរបស់ពួកគេ។ កាត់លើកទីមួយគឺនៅពេលពួកនាងកើតបានរយៈពេល ១០០ ថ្ងៃ ហើយលើកទីពីរគឺកាត់នៅពេលដែលពួកនាងមានអាយុ 18ឆ្នាំ។


៣៣

បន្ទាប់ពីពួកគេបានរៀបការ និងផ្តល់កំណើតដល់កូនៗរួច ពួកគេនឹងនឹងបួងសក់អោយមានរូបរាងដូចជាមួកសម្រាប់ជានិមិត្តរូបរបស់ក្មេងៗជំនាន់ក្រោយ។ រហូតមកដល់ពេលនេះ នៅប្រទេសចិនទាំងមូលគឺមានតែភូមិ Huangluo Yao នៅតំបន់ Longsheng នេះតែមួយគត់ ដែលមានមនុស្សស្រីសក់វែង ទាំងចាស់ ទាំងក្មេងបែបនេះ៕

ប្រភព៖ បរទេស

៤៤