តោះមកដឹងពី គុណសម្បត្តិ និងគុណវិបត្តិ នៃការញ៉ាំត្រីសាល់ម៉ុន

អ្នកនឹងទទួលបានគុណប្រយោជន៍យ៉ាងច្រើនពីការបរិភោគត្រីដែលមានជាតិខ្លាញ់អូមេហ្គា ៣ ខ្ពស់ដូចជាត្រីសាលម៉ុន។ តាមការស្រាវជ្រាវបង្ហាញថា ការញុំាត្រីសាលម៉ុនអាចជួយអ្នកពីជំងឺមួយចំនួនដូចជា កាត់បន្ថយហានិភ័យនៃការស្លាប់ដែលទាក់ទងទៅនឹងជំងឺសរសៃដាច់ឈាមខួរក្បាល, កាត់បន្ថយហានិភ័យនៃជំងឺ Alzheimer និងថែមទាំងជួយការពារការចុះខ្សោយនៃភ្នែកដែលជាមូលហេតុនាំឱ្យងងឹតភ្នែកចំពោះមនុស្សដែលមានអាយុលើសពី៤៩ ឆ្នាំ។

២២

ប៉ុន្តែក៏មានការចុះផ្សាយដោយយោងតាមផ្នែកវិទ្យាសាស្ត្រដែលថា ពូជត្រីសាលម៉ុនចិញ្ចឹមមួយចំនួនមានផ្ទុកនូវសារធាតុគីមីឈ្មោះថា PCBs ដែលអាចបង្កអោយមានជំងឺមហារីកកំរិតខ្ពស់។ ហើយសារធាតុគីមីPCBsនេះគឺកើតចេញពីការចិញ្ចឹមដោយដាក់ត្រីនិង ប្រេងត្រីអោយសាលម៉ុនស៊ី។

ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះគឺ ឧស្សាហកម្មដែលចិញ្ចឹមត្រីសាលម៉ុននៅទូទាំងពិភពលោកកំពុងតែស៊ើបអង្កេតរកវិធីដើម្បីកាត់បន្ថយកម្រិតសារធាតុគីមី PCB ដោយប្រើប្រាស់ប្រភពអាហារជំនួសដូចជាប្រេងសណ្តែក។ ម្យ៉ាងទៀតប្រសិនបើអ្នកទិញចំត្រីសាលម៉ុនចិញ្ចឹម សូមធ្វើការយកស្បែកនិងស្រទាប់ខ្លាញ់វាចេញ ព្រោះកន្លែងនេះហើយដែលជាប្រភពរបស់សារធាតុគីមី PCB។

៣៣

និយាយជារួមការញុំាត្រីសាលម៉ុនគឺជាជម្រើសល្អបំផុត ព្រោះវាមានវីតាមីនច្រើនដែលល្អប្រសើរជាងការញ៉ាំ សាច់គោ, សាច់ជ្រូក, សាច់ចៀមនិងសូម្បីតែសាច់មាន់ដែលសុទ្ធសឹងតែមានខ្លាញ់ឆ្អែតដែលបង្កអោយអ្នកស្ទះសរសៃឈាម។


១១

ហើយប្រសិនបើអ្នកញុំាត្រីដែលសំបូរបរិមាណអូមេហ្គា ៣ ដូចជាត្រីសាលម៉ុនក្នុងបរិមាណតិចតួចបំផុតគ្រាន់តែ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ក៏អាចផ្តល់នូវគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់អ្នកបានផងដែរ ជាពិសេសគឺវាជំនួយដល់បេះដូងរបស់អ្នក។ សរុបមកត្រីសាលម៉ុនមានគុណសម្បត្តិច្រើនណាស់សម្រាប់សុខភាពរបស់អ្នកហើយបើនិយាយពីគុណវិបត្តិវិញក៏មិនសូវជាមានហានិភ័យនោះដែរ៕

ប្រភព៖ បរទេស

៤៤

៥៥