តោះមកស្គាល់ពីភាពអស្ចារ្យនៃ ផ្កាដែលធំជាងគេ នៅក្នុងពិភពលោក

មានឈ្មោះជាផ្កា ភាគច្រើនគឺមានភាពស្រស់ស្អាត តាមរយៈរូបរាង ពណ៌សម្បុរ និងក្លិនរបស់វា ផ្សេងៗពីគ្នា។ យ៉ាងណាមិញ នៅលើពីភពលោកគេបានរកឃើញថា មានផ្កា ២ប្រភេទ ជាផ្កាដែលមានទំហំធំស្កឹមស្កៃជាងគេលើលោក មើលទៅអស្ចារ្យជាខ្លាំង។

ចង់ដឹងថាផ្កាណាខ្លះមានទំហំធំជាងគេ មកតាមដានខាងក្រោមនេះ ៖

១. ផ្កា Rafflesia arnoldii

ផ្កាដែល រីកធំជាងគេបំផុតនៅលើពិភពលោកគឺផ្កា Rafflesia arnoldii ។ ផ្កាដ៏កម្រនេះត្រូវបានគេរកឃើញនៅក្នុងព្រៃនៃប្រទេសឥណ្ឌូនេស៊ី ដែលវាដុះតែនៅតំបន់នោះតែប៉ុណ្ណោះ។ វាអាចលូតលាស់បាន ៣ ហ្វីតនិងទំងន់រហូតដល់ ១៥ ផោន! វាជារុក្ខជាតិប៉ារ៉ាស៊ីតម្យ៉ាងដែលមិនមានស្លឹក ឬសឬដើមដែលអាចមើលឃើញនោះទេ ពោលគឺវាភ្ជាប់ខ្លួនវាទៅនឹងរុក្ខជាតិដទៃដើម្បីទទួលបានទឹកនិងសារធាតុចិញ្ចឹម។

F1 1

នៅពេលដែលផ្កា Rafflesia នេះរីក វាបញ្ចេញក្លិនស្អុយគួរឱ្យចង់ក្អួតដែលក្លិនរបស់វាស្រដៀងនឹងសាច់រលួយ ហើយក្លិននេះបានទាក់ទាញទៅដល់សត្វល្អិតដែលបំពុលរុក្ខជាតិ។

F 1


F 1 2

២. ផ្កា Titan arum

ផ្កាដ៏ធំសម្បើមមួយទៀតដែលត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌូនេស៊ីគឺផ្កា titanumហើយវាត្រូវបានគេស្គាល់ថាជាផ្កាដែលមានក្លិនដូចជាផ្កា Rafflesia ដែរពោលគឺក្លិនដូចសាកសពរឺសាច់រលួយ។

F 2

ប៉ុន្តែខុសត្រង់ថា ផ្កាមួយនេះគឺសម្បូរជាងផ្កា Rafflesia ហើយជាទូទៅផ្កានេះរីកធំបំផុតអាចឡើងដល់កម្ពស់ពី ៧ ទៅ ១២ ហ្វីត និងមានទម្ងន់ ១៧០ ផោន ដោយដើមវាមានទំហំធំជាងខ្លួនមនុស្សទៅទៀត៕

F 2 2

ប្រភព៖ បរទេស