ផ្ទុះការរិះគន់ខ្លាំង! ​ក្រោយសុខា អ្នកលេង ​Tik Tok ក្លាយជាតារាប្រឡូកចូលវិស័យសិល្បៈ

ប្រិយមិត្តប្រាកដជាបានដឹងហើយថា តារា​​  Tik  Tok  ដែលធ្លាប់អួតអាងថាជាកូនផ្កាយ៣ និងចង់បាញ់សម្លាប់អ្នកដែលទើសទាល់នឹងខ្លួន  គឺ នាង ​សុខា ​ដែលមានចរិតប្រុស ​ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើការអប់រំទាក់ទងនឹងវីដេអូនិយាយស្តីផ្តេសផ្តាសអួតអាងរឿងបាញ់បោះ។ ​ហើយក្រោយមក ​សុខា ​ត្រូវបាន លោក ​អឹម ​ជីវ៉ា  ទៅសម្ភាសពិជីវប្រវត្តិដល់ផ្ទះ ​ទើបដឹងថា ​នាងមានជីវភាពក្រខ្សត់ ថែមទាំងមានប្រវត្តិជីវិតជូរចត់ផងដែរ។

Unnamed

មកទល់ពេលនេះ សុខ ​ត្រូវបានលោក អឹម ​ជីវ៉ា បានប្រកាសថា នឹងនាំតារា Tik Tok ស្រីចរិតប្រុស រូបនេះ ចូលប្រឡូកក្នុងខ្សែភាពយន្តបែបអប់រំ លាយឡំនឹងកំប្លែង ដែលត្រៀមនឹងចាប់ផ្សាយនាដើមខែមិថុនាខាងមុខនេះហើយ ដែលតួអង្គសំខាន់គឺ លោក ម៉ាដូណា និង​សុខា ហើយលោក អ៊ឹម ជីវ៉ា ​គឺជាផលិតករក្នុងការផលិតនូវខ្សែភាពយន្តអប់រំខ្លីនេះដោយផ្ទាល់ ដោយការជ្រើសរើសយក សុខា  មកសម្ដែងព្រោះតែក្តីអាណិតស្រលាញ់តែម្តង។

Photo_2020 04 25_10 47 05

ទោះជាយ៉ាងណា ក្រោយការបញ្ចេញមុខ ​សុខា ​ដែលនឹងធ្វើការសម្តែងប្រលូកក្នុងវិស័យសិល្បៈ  ស្រាប់តែមានការផ្ទុះប្រតិកម្មជាខ្លាំង  ដោយមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ​រួមទាំងតារានៅក្នុងសិល្បៈមួយចំនួន បានសម្តែងក្តីមិនពេញចិត្ត និងមិនគាំទ្រអ្នកលេង ​Tik Tok  នេះមកក្នុងវិស័យសិល្បៈឡើយ  ព្រោះសុខា ​មិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅក្នុងការសម្តែង ​ម្យ៉ាងទៀតការងារសិល្បៈមិនមែនឱ្យតែមានឈ្មោះល្បីត្រឹមការលេងឆ្កូតឡប់ ​ជាគម្រូមិនល្អ ​បែរជាអាចក្លាយជាតារាយ៉ាងស្រួលនេះឡើយ។


Fn 2020 05 19 15 26 50 0

ដោយឡែក ​សម្រាប់ខាងភាគីលោក ​អឹម​​ជីវ៉ា និងសុខា ​មិនទាន់មានប្រតិកម្មណាមួយតបតនឹងការរិះគន់របស់មហាជននៅឡើយនោះទេ ​មានតែរង់ចាំទស្សនាទាំងអស់គ្នាថាវីដេអូដែលសុខសម្តែងមានអត្ថន័យយ៉ាងណា​ ហើយអាចឈរនឹងវិស័យនេះបានកម្រិតណាស្របពេលដែលមានការរិះគន់ជាខ្លាំងបែបនេះ៕

Fn 2020 05 19 15 27 17 0

Fn 2020 05 19 15 27 13 0